ឯកឧត្តម លឹម វិសាល រដ្ឋលេខាធិការ ចូលរួមបើកវគ្គ «កិច្ចពិភាក្សាតុមូល ស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍»

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានសហការជាមួយមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា រៀបចំ «កិច្ចពិភាក្សាតុមូលស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ កិច្ចពិភាក្សានេះមានអ្នកចូលរួមប្រមាណជាង៤០រូប ដែលជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញ និងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត និងវិស័យឯកជនមួយចំនួន នៅកម្ពុជា។

ឯកឧត្តម លឹម វិសាល រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាកិច្ចពិភាក្សាតុមូលនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីសារសំខាន់នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលស្របជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការពិភាក្សាបានផ្តោតសំខាន់លើ (១) ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣ ព្រមទាំងបញ្ហាប្រឈមនានា (២) យុទ្ធសាស្ត្រវិនិយោគរបស់កម្ពុជាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង (iii) ការពិនិត្យលើករណីសិក្សាពីប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកំណត់ចំណុចខ្លាំង និងកាលានុវត្តភាពក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយ នាពេលបច្ចុប្បន្ន។

H.E. Lim Visal, Secretary of State presided over the opening ceremony of the Roundtable Discussion on Diversifying Options for Cambodia’s Economic Diplomacy Strategy: German and Southeast Asian Perspectives

On the morning of the 02 June 2024, the National Institute of Diplomacy and International Relations (NIDIR) and Konrad-Adenauer Stiftung (KAS) Cambodia co-organized the «Roundtable Discussion on Diversifying Options for Cambodia’s Economic Diplomacy Strategy: German and Southeast Asian Perspectives» At Hyatt Regency Hotel Phnom Penh. The event was attended by around 40 participants who are high-level officials from concerned ministries, experts and representatives from some embassies and privative sectors in Cambodia.

H.E. Lim Visal, Secretary of State and Director of Cabinet of H.E Sok Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, presided over the opening of the roundtable discussion. He emphasized on the importance of the Ministry’s Economic Diplomacy strategy which is in line with the Royal Government of Cambodia’s pentagonal strategy.

The discussions mainly focused on (i) MFAIC’s development and the implementation of the Economic Diplomacy Strategy 2021-2023 as well as the challenges faced, (ii) Cambodia’s investment strategy from the Council for the Development of Cambodia’s perspectives, and (iii) analyzing the case study of a Southeast Asian nation which strived for economic growth and identifying strengths and opportunities are important in light of the current geopolitical tensions.

#Cambodia #NIDIR #KAS

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ