សម្តេចធិបតី ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់នៅក្នុងសន្តិសុខស្បៀង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសន្តិសុខស្បៀង កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ដោយរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្តែង តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព វិស័យកសិកម្មកម្ពុជាបន្តរីកចម្រើនរឹងមាំ និងរួមចំណែកយ៉ាងសំខាន់នូវការបន្ធូរបន្ថយផលប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសធានានូវសន្តិសុខស្បៀង បញ្ជៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយអតិផរមានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីជាស្ថានភាពពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ទិវាមច្ឆាជាតិនៅស្រុកកំពង់សៀមខេត្តកំពង់ចាម» នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort