ឯកឧត្តម កើត រិទ្ធ ប្រកាសដើរចេញពីវិស័យយុត្តិធម៌ បើសិនជនល្មើស ស្រី ស៊ីណា ជាប់ពន្ធនាគារតែ ២ ឬ ៣ឆ្នាំ រួចនឹងចេញមកវិញដូចពាក្យគេថា

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានប្រកាសដើរចេញពីវិស័យយុត្តិធម៌ ប្រសិនបើជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងជាប់ពន្ធនាគារត្រឹមតែ ២ ឬ ៣ឆ្នាំ ពីការបាញ់ប្រហារដ៏សាហាវបែបនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា សូមជនមួយក្ដាប់តូចកុំបង្កាច់បង្ខូចសភាពការណ៍ ខណៈដែលឯកឧត្តមទទួលបានការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យតាមដានរឿងនេះ។

ឯកឧត្តម ក៏បានបញ្ជាក់ថា ប្រសិនបើបុគ្គលនេះមិនត្រូវបានកាត់ទោស ឬត្រូវបានកាត់ទោសដូចគេនិយាយថា “ជាប់ទោសត្រឹម ២ឬ៣ឆ្នាំនឹងចេញមកវិញ” មែន ឯកឧត្តមនឹងទទួលខុសត្រូវមុនគេ ពោលគឺឯកឧត្តមនឹងដើរចេញពីវិស័យច្បាប់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
beylikdüzü escort escort beylikdüzü beylikdüzü escort