ក្រោយបានជួបជាលើកទី២ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានផ្ញើសារសម្តែងភាពរីករាយដែលសម្ដេចតេជោបានផ្ដល់កិត្តិយសដល់ខ្លួន

នាពេលថ្មីៗនេះ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានផ្ញើសារជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយសម្តែងភាពរីករាយដែលបានជួបសម្តេច ជាលើកទី២ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។

នៅក្នុងសារលិខិតនោះដែរ លោក ឡយ អូស្ទីន បានលើកឡើងទាំងស្រុងដូច្នេះថា៖

«សម្តេចតេជោប្រធានព្រឹទ្ធសភាជាទីគោរពរាប់អាន!
សូមថ្លែងអំណរគុណ សម្តេចប្រធាន ដែលបានស្វាគមន៍ខ្ញុំនៅកម្ពុជាជាលើកទី២។ ខ្ញុំមានសេចក្តីរីករាយដែលបានជួបសម្តេចប្រធានជាថ្មីម្តងទៀត។ ដូចដែលខ្ញុំបានលើកឡើងនៅក្នុងជំនួបរបស់យើង សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយ សម្តេចប្រធាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិក អាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចម្លើយដ៏ស្មោះត្រង់មិនលាក់លៀមរបស់ សម្តេច ចំពោះសំណូមពរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ហើយខ្ញុំទន្ទឹងរង់ចាំនូវទំព័រថ្មីនេះនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសយើងទាំងពីរ។
សូម សម្តេចប្រធាន ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តេចតេជោ ហើយនោះ លោក ឡយ អូស្ទីន ក៏ជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជាផងដែរ។ ទោះបីជា ទស្សនកិច្ចនេះធ្វើឡើងរយៈពេលខ្លី តែជាទស្សនកិច្ចប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរ កម្ពុជា និងអាមេរិក បានប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យបានប្រសើរឡើងផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
beylikdüzü escort escort beylikdüzü beylikdüzü escort