រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ នឹងស្នើដាក់ឈ្មោះ ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចបន្ធូរបន្ថយទោសបានឡើយ

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងស្នើទៅគណៈកម្មការជាតិ ពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោសនិងលើកលែងទោស ដាក់ឈ្មោះ អតីតឧកញ៉ា ស្រី ស៊ីណា ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបាន។

នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា ក្នុងនាមជារដ្ឋមន្រ្ដីមន្រ្ដីក្រសួងយុត្ដិធម៌ និងជាប្រធានគណៈកម្មការជាតិ ពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោសនិងលើកលែងទោស លោកនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះ ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ដថា ការធ្វើបែបនេះ គឺដើម្បីធានាថា អំពើសម្លាប់មនុស្សដ៏សាហាវបែបនេះត្រូវទទួលរងការអនុវត្ដទោសជាប់ពន្ធនាគារឱ្យបានធ្ងន់ធ្ងរ ស័ក្តិសមទៅនឹងទង្វើដែលខ្លួនបានប្រព្រឹត្ដ ស្របតាមគោលការណ៍ក្នុងវិស័យយុត្ដិធម៌។

រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា តាមផ្លូវច្បាប់ កាលណាទណ្ឌិតអនុវត្ដទោសបាន ១/៣ ហើយ គេមានសិទ្ធស្នើសុំបន្ធូរបន្ថយទោស ប៉ុន្ដែគណៈកម្មការជាតិក៏មានសិទ្ធក្បៀសនូវទណ្ឌិតដែលសាហាវៗមួយចំនួនដូចជា ករណីភេរវកម្ម ករណីរំលោភបំពានផ្លូវភេទលើអនិតិជនជាដើម មិនឱ្យទទួលបានការបន្ធូបន្ថយទោសបានដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs...

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ
beylikdüzü escort escort beylikdüzü beylikdüzü escort