សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិវានានាដែលប្រារព្ធធ្វើនៅកម្ពុជាទៅបាន គឺទាល់តែសំខាន់ណាស់ និងមានអត្ថន័យជ្រាលជ្រៅបំផុត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកម្ពុជាមានទិវាជាច្រើនត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែទិវាដែលប្រារព្ធធ្វើទៅបាន គឺទាល់តែពិសេសខ្លាំងណាស់ ដូចនេះ ការកំណត់យកថ្ងៃ ២១ មិថុនា ជាការរម្លឹកនូវវីរភាពរបស់អតីតយុទ្ធជនគ្រប់ជំនាន់ នេះជាកិត្តិយសធំណាស់។

សម្តេចធិបតី បានថ្លែងបន្តថា អ្វីដែលសំខាន់ គឺបំផុសនូវស្មារតីដឹកគុណជានិច្ចដល់អតីតយុទ្ធជន និងការរៀបចំជាក្រុមប្រឹក្សាខេត្ត ស្រុក មានការផ្តល់កិត្តិយសចូលរួមក្នុងទិវារម្លឹកគុណនេះផងដែរ។

សម្ដេចបន្តថា បងប្អូនអតីតយុទ្ធជនសរុបទូទាំងប្រទេសមានចំនួន ១០ម៉ឺននាក់ មិនអាចបានមកចូលរួមក្នុងទិវានៅថ្ងៃនេះទាំងអស់បានទេ ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ផ្តល់ឱកាសដល់បងប្អូនអតីតមួយចំនួន ដើម្បីចូលរួមដឹកនាំបន្ត ដែលជាការផ្តល់កិត្តិយសធំណាស់ ជាតំណាងឱ្យអតីតយុទ្ធជននៅទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាលយ័ការពារជាតិ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs...

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ
beylikdüzü escort escort beylikdüzü beylikdüzü escort