សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាអតីតយុទ្ធជនក្នុងប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់អ្នកដែលបានធ្វើមហាពលីកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាអតីតយុទ្ធជនក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកសេ្នហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ឈាមស្រស់នៅក្នុងសមរភូមិរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជួយសង្រ្គោះជីវិតបងប្អូនប្រជាជន សង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាធ្លាប់បានហែលឆ្លងនូវដំណាក់កាលដ៏ជូរចត់ និងផ្លាស់ប្តូរជាប្រវត្តិសាស្រ្តជាច្រើនលើក ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានគិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដឹកនាំដោយលន់ណុល ដែលរបបនេះត្រូវបានផ្តួលរំលំវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលនោះប្រជាជនសង្ឃឹមបានរស់ក្នុងសន្តិភាព ប៉ុន្តែសង្ឃឹមនោះត្រូវរលាយបាត់ដោយសារការប្លន់អំណាច និងអនុវត្តន៍នយោបាយគ្រប់គ្រងផ្តាច់ការប្រល័យពូជសាសន៍ប៉ុលពតក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃកម្ពុជាបានក្លាយជាវាលពិឃាត និងគុកឥតជញ្ជាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាលយ័ការពារជាតិ» នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs...

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ
beylikdüzü escort escort beylikdüzü beylikdüzü escort