សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទន្ទឹមនឹងការផ្តល់កាលានុវត្តភាពយ៉ាងច្រើន បញ្ញាសិប្បនិម្មិតក៏នាំមកនូវបញ្ហាប្រឈមផងដែរ

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០» នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ញាសិប្បនិម្មិតបានក្លាយជាបច្ចេកវិទ្យាលេចធ្លោជាងគេនៅក្នុងចំណោមបច្ចេកវិទ្យាជាច្រើន ដូចជា បច្ចេកវិទ្យានៃការប្រើប្រាស់ហ្សែន និងការផ្ទៀងផ្ទាត់ទិន្នន័យជីវសាស្រ្តជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិត យើងអាចមើលឃើញការប្រើបញ្ញាសិប្បនិម្មិតស្ទើរតែគ្រប់ទីកន្លែងក្នុងជីវិតរបស់យើងតួយ៉ាងដូចជាការបំពេញកិច្ចការសាមញ្ញៗក្នុងការស្វែងរកព័ត៌មាននៅលើទូរសព្ទឆ្លាតវ័យជាដើម។ ទន្ទឹមនឹងការផ្តល់កាលានុវត្តភាពយ៉ាងច្រើន បញ្ញាសិប្បនិម្មិតក៏នាំមកនូវបញ្ហាប្រឈមផងដែរដូចជា បញ្ហាក្រមសីលធម៌ បរិយាបន្ន តម្លាភាព ភាពស្មើគ្នា កង្វល់ និងឯកជនភាពនៃទិន្នន័យ និងតម្រូវការនៃការបណ្តុះបណ្តាលជាដើម ដូច្នេះយើងត្រូវបោះជំហានទៅមុខដោយការប្រុងប្រយ័ត្ន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort