សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើគម្រោងព្រែកជីកហ្វូណតេជោ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់ថា គម្រោងព្រែកជីកហ្វូណតេជោមិនមែនជាផលប្រយោជន៍របស់ប្រទេសណានោះទេ ប៉ុន្តែគឺជាផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពីបច្ចុប្បន្ននិងទៅអនាគត។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំលង់ជឿតាមការញុះញុងរបស់ក្រុមមួយចំនួនក៏ដូចជាអ្នកនយោបាយខ្លះ ដែលចេះតែអុចអាលប្រជាពលរដ្ឋ ដោយយករូបភាពមកបំភ្លៃដើម្បីឱ្យប្រជាពលរដ្ឋបាត់ជំនឿលើគម្រោងព្រែកជីកហ្វូណនតេជោ ហើយនាំគ្នាតវ៉ាប្រឆាំងមិនគាំទ្រដល់គម្រោងនេះ។ សម្តេចធិបតីក៏បានប្រដៅអ្នកនយោបាយចាស់វស្សាថា «ជាអ្នកនយោបាយ និងជាអ្នកសេដ្ឋកិច្ចនឹងគេដែរ ប៉ុន្តែមួយថ្ងៃៗជេរតែរឿងគម្រោងដែលជាផលប្រយោជន៍ជាតិខ្មែរ។ បើមិននិយាយក៏គេមិនថាគដែរ!»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធកំពង់ផែអន្តរជាតិកំពត នៅក្រុងបូកគោ ខេត្តកំពត» នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort