សម្តេចតេជោ ហ៊ុន សែន៖ វប្បធម៌សន្ទនា មិនអាចយកមកអនុវត្តជាមួយអ្នកនយោបាយក្បត់ជាតិបានឡើយ

ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រារព្ធនៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិដែលបានវាយប្រហារលើរូបសម្តេចនិងគ្រួសារឥតឈប់ឈរនោះបានទេ បើទោះបីសម្តេចធ្លាប់សុខចិត្តជួបជាមួយអ្នកនយោបាយជ្រុលនិយមរូបនោះក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជនម្នាក់នោះ នៅតែចិញ្ចឹមចិត្តកម្ចាត់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាមបែបមិនប្រជាធិបតេយ្យ ពោលគឺនៅតែប្រកាន់ខ្ជាប់មនោគមវិជ្ជា និងវប្បធម៌នយោបាយជ្រុលនិយម និងហិង្សានិយមដែលមិនខុសអ្វីពីមនោគមវិជ្ជាហិង្សាបង្ហូរឈាមពីអតីតកាលនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចធ្លាប់បានប្រើវប្បធម៌សន្ទនាជាច្រើនដងរួចមកហើយដើម្បីភាពសុខដុមនៅក្នុងសង្គមជាតិ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ និងការបង្កើតក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដើម្បីទទួលយកមតិយោបល់ចម្រុះដែលជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យផងដែរ៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort