ការទទួលស្វាគមន៍ប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន (CIIS) មកកាន់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិភាក្សាលើប្រធានបទស្តីពី «ការទូតរបស់ប្រទេសចិនក្នុងយុគសម័យថ្មី៖ ទ្រឹស្តី និងការអនុវត្ត» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូប រួមមាន លោកជំទាវ Chen BO ប្រធានវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន (CIIS) និងអ្នកជំនាញរបស់ CIIS ៣ រូបផ្សេងទៀត។ វេទិកាពិភាក្សានេះ ត្រូវបានរៀបចំឡើងដោយ NIDIR ដែលមានអ្នកចូលរួមប្រមាណ ១០០ នាក់ មកពីបណ្តាក្រសួង/ស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវនានា។ វាគ្មីននានាបានលើកយកមកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ចិន ក្នុងយុគសម័យថ្មី ដោយបង្ហាញពីគំនិតផ្តួចផ្តើមថ្មីៗរបស់ប្រទេសចិន រួមមាន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល(GDI) គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល(GSI) ដើម្បីកសាងសហគមន៍សកលដែលមានជោគវាសនារួម។ លើសពីនេះ វាគ្មិនក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-ចិន និងបានលើកឡើងថាចិនបានចាត់ទុកកម្ពុជាជាគំរូនៃទំនាក់ទំនងដ៏ល្អមួយ។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ NIDIR និង CIIS ក៏មានជំនួបពិភាក្សាការងារទ្វេភាគីនៅពេលព្រឹក និងការពិសាអាហារការងារថ្ងៃត្រង់ ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ុន ឃាង និងលោកជំទាវ Chen Bo។ ភាគីទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងលទ្ធភាពក្នុងការចុះហត្ថលេខាលើ MoU រវាងស្ថាប័នទាំងពីរ ក៏ដូចជាការដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង និងការធ្វើសកម្មភាពរួមគ្នាក្នុងការផ្លាស់ប្តូរការសិក្សា ការស្រាវជ្រាវ និងការបណ្តុះបណ្តាល។

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូ...

គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័ត​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងឆ្នាំ២០២៤