សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចងចាំនូវប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចងចាំនូវប្រវត្តិសាស្រ្តពិតប្រាកដមិនមែនដើម្បីចាំនូវអំពើអាក្រក់នៃភាពខ្មៅងងឹតនៃប្រវត្តិសាស្រ្តនោះទេ ប៉ុន្តែដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមសាជាថ្មីម្ដងទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពិតណាស់តុលាការនៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកាត់ទោសមេដឹកនាំនៃរបបខ្មែរក្រហមទាំងនោះរួចហើយកាលពីឆ្នាំ១៩៧៩ ក៏ប៉ុន្តែការស្វែងរកយុត្តិធម៌ដែលមានការទទួលស្គាល់ជាអន្តរជាតិគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការបង្កើតប្រវត្តិសាស្រ្តរួមនៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញ «បើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ