សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ «ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេស

ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានកំណត់ទិសដៅធំបំផុតទៅលើ«ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេសរបស់ខ្លួន ដែលក្នុងនោះ វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិសដៅនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទូតសេដ្ឋកិច្ច មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ តាមរយៈការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការទូតសេដ្ឋកិច្ច ក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ទៅលើគ្រប់វិស័យរួមមាន ទាំងវិស័យវប្បធម៌ សិល្បៈ និងអប់រំជាដើម ដែលទំនាក់ទំនងទាំងនេះ នឹងធ្វើឱ្យទំនាក់ទំនងប្រទេសនិងប្រទេសកាន់តែរឹងមាំមួយកម្រិតថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន | JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើក ដើម្បីស្នើរៀ...

សេចក្តីប្រកាសព័ត៌មាន របស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន | JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើក ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃ បែជាលើកពេលជាបន្តបន្ទាប់
beylikdüzü escort escort beylikdüzü beylikdüzü escort