ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយ ជូនមន្ត្រីអង្គភាពស៊ីម៉ាក់ ១៨៧៥នាក់

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីអង្គភាពស៊ីម៉ាក់ (CMAC) ចំនួន១៨៧៥នាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនរបស់អង្គភាពខេត្តកំពង់ឆ្នាំង ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពដ៏ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះរាជហឫទ័យស្ដេចយាងសួរសុខទុក្ខ និងប្រទានព្រះរា ជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ជូននៅក្នុងមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ (CM AC) ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
 
ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងទតពិពរណ៌សកម្មភាពការងារ (CMAC) ដែលបានរៀបចំដាក់តាំងថ្វាយព្រះអង្គប្រវែងប្រមាណជា២០ម៉ែត្រផងដែរ។
 
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានក្រាបថ្វាយបង្គំសូមព្រះបរមរាជាអនុញ្ញាតទូលថ្វាយព្រះអង្គជាសង្ខេបនូវប្រវត្តិ និងលទ្ធផលការងា ររបស់អង្គភាពស៊ីម៉ាក់ (CMAC) បានធ្វើសកម្មភាពកន្លងមក។
 
លោកអគ្គនាយក ក៏បានឧទ្ទិសបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យវត្ថុសាកសិទ្ធក្នុងលោកសូមប្រសិទ្ធិពរជ័យសេរីមង្គលវិបុលសុខ បវរមហាប្រសើថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទាំងទ្វេរ ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺ នយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួតរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។
 
បញ្ចប់នៃកម្មវិធី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រោសព្រះរាជទានព្រះរាជអំណោយជានិមិត្តរូបជូនលោក ហេង រតនា សម្រាប់ចែកជូនបន្តដល់មន្ត្រីបុគ្គលិកស៊ីម៉ាក់ ទូទាំងប្រទេសដែលមិនបានមកទទួលព្រះរាជអំណោយដោយផ្ទាល់ពីព្រះអង្គសរុបចំនួន១៤៧៥នាក់។ ដោយឡែកមន្ត្រីស៊ីម៉ាក់៤០០នាក់ គឺបានមកទទួលព្រះរាជអំណោយពីព្រះអង្គម្ចាស់ ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយផ្ទាល់នៅក្នុងកម្មវិធីខាងលើនេះផងដែរ៕

        

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ