សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មានគឺជាអំណាចទី៤ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា អំណាចទាំងអស់រួមគ្នាដោយការទទួលខុសត្រូវក្នុងការបម្រើប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មានគឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រូវគឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ថែរក្សាសន្តិភាព ស្ថិរភាព និងផ្តល់ថាមពលឱ្យប្រជាជនធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលដាក់ចេញនូវវិធានការឱ្យមានប្រសិទ្ធិភាព ដូច្នេះរាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធសេរីភាព ការបោះពុម្ពផ្សាយ និងការបញ្ចេញមតិដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក្យថា អំណាចនៅក្នុងក្របខ័ណ្ឌជាតិគឺមានឥទ្ធិពល ហើយអំណាចទី៤ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា អំណាចទាំងអស់រួមគ្នាដោយការទទួលខុសត្រូវក្នុងការបម្រើប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ នៅរសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort