សម្តេចធិបតី ហ៊ុន ម៉ាណែត៖លទ្ធផលនៃការស្ទង់មតិបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការស្ទង់មតិលើអ្នកសារព័ត៌មានជាង ៣៤០ នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពប្រសើរដែលក្នុងនោះ ៧១% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ និង៨,៨% បានឆ្លើយថា សេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុតនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការពិត រយៈពេលជាង៤៥ឆ្នាំ ព័ត៌មានស្តីពីសមិទ្ធផលនៃស្នាដៃនានារបស់រាជរដ្ឋាភិបាលត្រូវបានចែករំលែក ផ្សព្វផ្សាយតាមគ្រប់រូបភាពបានឆាប់រហ័ស ទាន់សភាពការណ៍ និងទូលំទូលាយទូទាំងក្របខណ្ឌជាតិ និងអន្តរជាតិដើម្បីស្វែងយល់កាន់តែច្បាស់ពីកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ នៅរសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រងប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំ​ណាត់​ផ...

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ
beylikdüzü escort escort beylikdüzü beylikdüzü escort