សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណមិត្តជប៉ុនដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលកន្លងមកបានគាំទ្រ និងស្ថិតនៅជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ស្ទើរតែគ្រប់ដំណាក់កាលនៃការវិវត្តនិងការអភិវឌ្ឍសង្គម នយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានថ្លែងបន្តថា ជាពិសេសជាង៣០ឆ្នាំកន្លងមកនេះ ជប៉ុនគឺជាប្រទេសដែលបានផ្តល់ជំនួយដ៏ធំមកកម្ពុជា និងជាប្រទេសដែលបានខិតខំកៀរគ ជ្រោមជ្រែង និងប្រមូលវិនិយោគិនជប៉ុនជាបន្តបន្ទាប់ឱ្យមកបោះទុននៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្...

របាយការណ៍នេះ គឺជារបាយការណ៍លើកទី៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ
beylikdüzü escort escort beylikdüzü beylikdüzü escort