សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពុំមានគម្រោងណាមួយដែលមានចលនាជាតិនិយមខ្លាំងដូចគម្រោងព្រែកជីកហ្វូណនតេជោនេះនោះទេ

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពុំមានគម្រោងណាមួយដែលមានចលនាជាតិនិយមខ្លាំងដូចគម្រោងព្រែកជីកហ្វូណនតេជោនេះនោះទេ ហើយសម្តេច បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានចេញសារគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ថ្មីៗនេះ មានក្រុមមួយដែលនៅក្រៅប្រទេស បានរៀបចំផែនការបដិសេធ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនេះជាការដើរខុសផ្លូវ ព្រោះប្រជាពលរដ្ឋខ្មែររាប់លាននាក់ បានយល់ពីតម្លៃនិងផ្តល់ការគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ។

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងប្តេជ្ញាចិត្តជំរុញការអភិវឌ្ឍគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោឱ្យចេញជារូបរាងតាមផែនការដែលបានគ្រោងទុកនៅក្នុងឆ្នាំ២០២៤ នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥ ដើម្បីពង្រីកសកក្តានុពលសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាល មិនទទួលយកថវិកាពីប្រជាពលរដ្ឋដើម្បីយកមកជីកព្រែកនេះនោះឡើយ៕

     

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ