សម្តេចតេជោ ហ៊ុន សែន៖ ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង4,8លាន

សម្តេចតេជោ ហ៊ុន សែន៖ ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង4,8លានដុល្លារ(4,800,000$)។

ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះខ្ញុំសូមដកថវិកាចំនួន១លានដុល្លារ(1,000,000$)ដើម្បី
បែងចែកទៅ៖
1.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន50មុឺនដុល្លារ(500,000$)។
2.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ30មុឺនដុល្លារ(300,000$)។
3.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន២០គ្រួសារក្នុងមួយគ្រួសារ១មុឺនដុល្លារ(10,000$)សរុប២០មុឺនដុល្លារ(200,000$)។

ឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ