សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហការការងារល្អ ធ្វើឱ្យចរន្តការងារកាន់តែលេចធ្លោរ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធានាឱ្យបានជាអតិបរមាដែលអាចមានលទ្ធភាពឱ្យប្រជាពលរដ្ឋ ទទួលបានការសិក្សា រៀនសូត្រ ធ្វើការ សេរីភាពក្នុងការប្រកបមុខរបរ ពីព្រោះការទាក់ទាញអ្នកវិនិយោគ បង្កើនការងារនេះជាកិច្ចការសំខាន់ ពីព្រោះមនុស្សគ្រប់រូបសុទ្ធតែមានការងារធ្វើទាំងអស់គ្នាទាំងវិស័យរដ្ឋ និងវិស័យឯកជនផងដែរ។
 
សម្តេចធិបតី បានថ្លែងបន្តថា សូម្បីតែនាយករដ្ឋមន្ត្រី ក៏មានការងារធ្វើដែរ ពីព្រោះនាយករដ្ឋមន្ត្រី មិនមែនជាម្ចាស់ប្រទេសនោះទេ គឺជាអ្នកបម្រើប្រជាពលរដ្ឋដូចថ្នាក់ដឹកនាំក្នុងក្រសួង ស្ថាប័ននានា និងដូចថៅកែក្រុមហ៊ុន គឺត្រូវគិតគូរផែនការដើម្បីសេចក្តីត្រូវការរបស់បុគ្គលិក ដោយគិតគូររៀបចំផែនការ និងខិតខំរកទីផ្សារ ដើម្បីផលិតផលឱ្យដើរ បានប្រាក់ចំណេញ យកថវិការមកចែកជាប្រាក់បៀវត្ស និងលើកទឹកចិត្តផ្សេងៗដល់បុគ្គលិករបស់ខ្លួន។
 
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ចង្វាក់ចរន្តការងារបែបនេះ មិនមានពាក្យថា អ្នកណាជាថៅកែទេ ប៉ុន្តែមានការងារស្មើគ្នា គឺកាតព្វកិច្ច ដើម្បីជួយគ្នា ពង្រឹងឱ្យគ្នាទៅវិញទៅមក ហើយរដ្ឋក៏ដូចគ្នា គឺជាអ្នកបម្រើប្រជាពលរដ្ឋ។ កម្មករ កម្មការិនី និយោជក និងបងប្អូននៅការងាររដ្ឋបាលផ្សេងៗ គឺត្រូវធ្វើការទាំងអស់គ្នា ហេតុដូច្នេះហើយ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាព មានការបង្កើននូវឱកាសការងារ ជាពិសេសការលើកស្ទួយនូវវិស័យឯកជន គឺជាកិច្ចដ៏សំខាន់ណាស់។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រងប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំ​ណាត់​ផ...

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ
beylikdüzü escort escort beylikdüzü beylikdüzü escort