សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ២៩មេសាខាងមុខនេះព្រះមហាក្សត្រប្រុយណេព្រះអង្គនិងយាងមកដល់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ២៩មេសាខាងមុខនេះព្រះមហាក្សត្រប្រុយណេព្រះអង្គនិងយាងមកដល់កម្ពុជាដែលខ្ញុំនិងទៅទទួលព្រះអង្គនៅ ព្រលានយន្តហោះដោយផ្ទាល់និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។

គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អនពៅ។
(បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តមថាក់ សុីនជាប្អូនទី២និងខ្ញុំជាប្អូនពៅ)។ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹក៣០មេសាខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ឯខ្ញុំមានកូនប្រុសទាំងបីហ៊ុន ម៉ាណែតហ៊ុន ម៉ានិត ហ៊ុន ម៉ានី។

ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ