សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិបត្តិជំងឺកូវីដ-១៩ តម្រូវឱ្យកម្ពុជា ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាកម្ពុជា បានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកំពុងស្តារកំណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនឹងគ្រោះអាសន្នសុខភាពជាយថាហេតុក្នុងពេលអនាគតក្ដី ប៉ុន្តែផលវិបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមពីចុងឆ្នាំ២០១៩មក បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពក្នុងវិស័យសុខាភិបាលដែលកម្ពុជាសម្រេចបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រឈមនឹងបញ្ហាវិបត្តិសុខភាពសាកលនេះ បានតម្រូវឱ្យកម្ពុជា ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ជាពិសេសការឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកល ពោលគឺគ្មានប្រជាជនណាម្នាក់ដែលត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារបូរណភាពទឹកដី៖
beylikdüzü escort escort beylikdüzü beylikdüzü escort