សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពបានជួយឱ្យកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលធំធេងគួរជាទីមោទនៈជាច្រើន ដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍមូលធនមនុស្ស សុខភាព និងសុខុមាលភាពសង្គមនិងសេដ្ឋកិច្ច នាអំឡុង២ទសវត្សរ៍ចុងក្រោយនេះ នឹងមិនអាចកើតមានបានឡើយបើកម្ពុជាគ្មានសន្តិភាពពេញលេញ គ្មានស្ថិរភាពនយោបាយ និងសន្តិសុខសង្គមទេនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយគ្នានេះដែរ កំណើនសេដ្ឋកិច្ចដែលរឹងមាំនិងមានសង្គតិភាព បានដើរតួនាទីចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ រួមជាមួយការកើនឡើងនៃការទទួលបានសេវាថែទាំសុខភាព ការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គមនិងភាពប្រសើរឡើងនៃកត្តាសង្គម ដែលធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព ជីវភាព និងគុណភាពជីវិតរបស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ ព្រមទាំងមានអាយុរំពឹងរស់កាន់តែវែងទៀតផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ