សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីពង្រឹងសុខភាពប្រជាពលរដ្ឋ យើងត្រូវពង្រឹងពេទ្យរបស់យើង

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យសុខាភិបាល ពោលបើយើងចង់ពង្រឹងសុខភាពប្រជាពលរដ្ឋ គឺយើងត្រូវពង្រឹងពេទ្យតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ហើយមុំទី៣ នៃបញ្ចកោណទី១នោះ គឺការលើកកម្ពស់សុខភាពនិងសុខមាលភាពប្រជាជន ជាកិច្ចការដែលយើងយកចិត្តទុកដាក់ខ្ពស់បំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា វិស័យសុខាភិបាល ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិនិងគ្រួសារ ហើយប្រសិនជាប្រជាពលរដ្ឋមានសុខភាពល្អ នោះប្រទេសជាតិនឹងមានកម្លាំងរឹងមាំ ដែលនឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort