ក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាលាតម្រង់ទិសដើម្បីរៀបចំស្តង់ដារប្រតិបត្តិរួម (SOP) សម្រាប់វិជ្ជាជីវៈសារព័ត៌មាន

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងដល់ ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្ដីពីការរៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បើតាមសេចក្ដីជូនដំណឹងដដែល គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្កើតវេទិកាជជែកពិភាក្សាផ្លាស់ប្តូរយោបល់រវាងថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងអ្នកសារព័ត៌មានលើវឌ្ឍនភាព បញ្ហាប្រឈម និងការវិវត្តនៃបច្ចេកវិទ្យា ឱ្យស្របទៅនឹងបរិការណ៍ដែលក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឈានឆ្ពោះទៅរកការរៀបចំស្តង់ដាប្រតិបត្តិរួម (SOP) សម្រាប់វិជ្ជាជីវៈសារព័ត៌មាន។

សម្រាប់ការចុះឈ្មោះចូលរួមក្នុងសិក្ខាសាលា នឹងបើកទទួលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort