រាជរដ្ឋាភិបាលកម្ពុជាជំរុញនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដោយឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុសផុល ។

ក្នុងពេលបច្ចុប្បន្ន ចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះ និងចិញ្ចឹមសត្វ ការកែច្នៃ មានលក្ខណៈល្អ ជាពិសេសគុណភាពល្អតម្លៃសមរម្យ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសសម្រេចបាននូវសេដ្ឋកិច្ចមាត្រដ្ឋាន សំដៅធ្វើឱ្យកំណើនសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារមានភាពរស់រវើក ប្រកបដោយចីរភាព។ ជាក់ស្តែង ចលនានេះបានលើកទឹកចិត្តឱ្យផលិតករ ទាំងកសិករ សិប្បករឬឧស្សាហករ និងពាណិជ្ជករ ឬសេវាករ។

រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក ដែលបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងល្អនាពេលកន្លងមក បើទោះបីជាលក្ខខណ្ឌនៃការអនុវត្តត្រូវជួបប្រទះនូវស្ថានភាពលំបាកខ្លះក៏ដោយ ក៏យើងបានរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមសំខាន់ៗជាច្រើន៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort