សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ស្ថិតក្នុងសោកនាដកម្មនៃសង្រ្គាម ប្ដូរមកជាប្រទេសមានសន្ដិភាពពេញលេញពោរពេញដោយការអភិវឌ្ឍ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញពីការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ដែលបានផ្លាស់ប្ដូរប្រទេសកម្ពុជា ពីប្រទេសដែលធ្លាប់ស្ថិតក្នុងសោកនាដកម្មនៃសង្រ្គាម ប្ដូរមកជាប្រទេសមានសន្ដិភាពពេញលេញ ពោរពេញដោយការអភិវឌ្ឍស្ទើរគ្រប់វិស័យ។

នៅក្នុងសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត ដោយបានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់ស្ថិតក្នុងសោកនាដកម្មនៃសង្គ្រាម និងការរួមរឹតដោយភាពក្រីក្រ បានក្លាយទៅជាប្រទេសដែលមានសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង មានបេះដូងមនុស្សធម៌ មានកេរ្តិ៍ឈ្មោះល្អកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ជាពិសេសការសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងការរក្សាបានសុខសន្តិភាព សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយ។

នៅក្នុងសារលិខិតដដែលនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ច ទំនើបពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម និងមានការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់តំបន់និងសកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងការបន្តពង្រឹង និងការពង្រីកពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort