សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីកត្តាមួយចំនួនដើម្បីជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន មានភាពធន់ និងចីរភាព

ក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រានធុនតូច មធ្យម ឆ្ពោះទៅវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន មានភាពធន់ និងចីរភាពចាំបាច់ត្រូវចូលរួមអនុវត្តនូវកត្តាសំខាន់ៗមួយចំនួន។

កត្តាសំខាន់ៗទាំងនោះរួមមាន៖
ទី១- ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈជំរុញការវិនិយោគដោយផ្ទាល់ពីបរទេសទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន ឬមានតម្លៃខ្ពស់នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម។
ទី២- ការជំរុញបន្ទាន់ការផ្ទេរបច្ចេកវិទ្យាតាមរយៈខ្សែបណ្តោយ រវាងសហគ្រាស និងសហគ្រាស។
ទី៣- ការផ្ទេរបច្ចេកវិទ្យាអាទិភាព ចំណេះដឹង និងចំណេះធ្វើ ការបណ្តុះបណ្តាលជំនាញឡើងវិញ ការលើកកម្ពស់ជំនាញ។
ទី៤- ការជំរុញឱ្យមានលំហូរអ្នកមានទេពកោសល្យនិងការជំរុញឌីជីថលូបនីយកម្ម ប្រកបដោយបរិយាបន្ន ការរៀបចំបរិស្ថានល្អដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort