ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី រួមនិងសមិទ្ធផលនានាក្នុងវត្តគិរីសាគរ ហៅវត្តកំពង់ត្របែក ក្នុងខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១០ ខែមីនានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គ្រោងនឹងបញ្ជូនមន្ត្រីរបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់នយោបាយឈ្នះឈ្នះនៅកម្ពុជា ទៅសិក្សាដកបទពិសោធន៌ អំពីបញ្ហា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានជម្លោះកម្លាំងប្រដាប់អាវុធជាច្រើនក្រុម មិនទាន់បានចចារត្រូវរូវគ្នាពីបទឈប់បាញ់នៅឡើយ។






