សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទដែលសម្រេចបានសមិទ្ធនានានៅក្នុងឆ្នាំ២០២៣

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ចំពោះលទ្ធផលធំៗដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាននៅក្នុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធប្រកបដោយផ្លែផ្កា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដឹកនាំក្រសួងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនដែលត្រូវបន្តដឹកនាំ កសាងបន្ថែមដោយឯកឧត្តម ឆាយ ឬទ្ធិសែន នៅក្នុងអាណត្តិថ្មីនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺសបញ្ជាក់អំពីសារៈសំខាន់មិនអាចខ្វះបានរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រនៅពេលមានគ្រោះមហន្តរាយក៏ដូចជាប្រឈមនឹងវិបត្តិសាកលនានា ព្រមទាំងការកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំ
beylikdüzü escort escort beylikdüzü beylikdüzü escort