សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ជាចម្បងក្នុងការលើកកម្ពស់សេវាថែទាំសុខភាព និងសុខុមាលភាពរបស់ប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម គឺជាកត្តាដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល ដែលកត្តាទាំងនេះ បានជំរុញឱ្យកម្ពុជាមានភាពរីកចម្រើនជឿនលឿន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិតគ្រប់សមិទ្ធផលនៃការរីកចម្រើនទាំងនេះ គឺជាវឌ្ឍនភាពដែលឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់និងគ្រប់ភាគីពាក់ព័ន្ធ ចាប់តាំងពីនីតិកាលមុនៗ ក្រោមការដឹកនាំដោយកិត្តិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែចាត់ទុកការលើកកម្ពស់សេវាថែរទាំសុខភាព និងសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពចម្បង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort