កម្ពុជាទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា  កម្ពុជាទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ នៅក្នុងប្រវត្តិសាស្រ្តជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ ពោលគឺសមិទ្ធផលដ៏ល្អប្រពៃថ្លៃថ្លាទាំងនេះគឺបានមកពីការបូជាសាច់ស្រស់ឈាមស្រស់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ពុះពារជំនះរាល់ឧបសគ្គទាំងឡាយរបស់ថ្នាក់ដឹកនាំជំនាន់មុនក្រោមអគ្គមគ្គុទេសន៍ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយសុខសន្តិភាពកម្ពុជាបានក្លាយទៅជាគោលដៅទេសចរណ៍វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយនៅក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយទៅជាកម្លាំងចលករដ៏សំខាន់នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងប្រមាណ១៣ដងនៅឆ្នាំ១៩៩៣-២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលអញ្ជើញជាអធិបតីពិធីបើកជាផ្លូវការ«បុណ្យទន្លេលើកទី៨ ក្រោមប្រធានបទទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ
beylikdüzü escort escort beylikdüzü beylikdüzü escort