សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងជ្រើសរើសមន្រ្តីសុខាភិបាលបន្ថែមដើម្បីធានាសេវាកម្ម២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ជូនប្រជាពលរដ្ឋ

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិធានគន្លឹះទី៣ គឺការកែទម្រង់វិស័យសុខាភិបាល ដែលផ្តោតលើការពង្រឹងសេវានៅមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ក៏ដូចជាផ្នែកផ្សេងៗទៀតនៃវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានគន្លឹះទី៣ គឺការកែទម្រង់វិស័យសុខាភិបាល ដោយបាននិងកំពុងធ្វើកិច្ចការមួយចំនួនដូចជា៖
ទី១- បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល
ទី២- កំពុងធ្វើបច្ចុប្បន្នភាពបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ មន្ទីរពេទ្យបង្អែកកម្រិត២ ក្នុងគោលដៅកំណត់តម្រូវការមន្រ្តីសម្រាប់ការជ្រើសរើស និងពង្រាយដើម្បីធានាសេវា២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ជូនប្រជាពលរដ្ឋ។
ទី៣- កំពុងរៀបចំផែនការចំណាយ និងគោលដៅផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខារចាំបាច់សម្រាប់មណ្ឌលសុខភាព រួមទាំងពិនិត្យលទ្ធភាពនៅក្នុងការបង្កើននូវថ្នាំចាំបាច់មួយចំនួនដូចជាថ្នាំលើសឈាមជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun)
beylikdüzü escort escort beylikdüzü beylikdüzü escort