សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីគោលនយោបាយអាទិភាព៦ចំណុចនេះ រាជរដ្ឋាភិបាលថ្មី ក៏បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញបង្កើនល្បឿនបន្ថែមលើកិច្ចការកំណែទម្រង់មួយចំនួនក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័នរឹងមាំ ព្រមទាំងធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយជវភាព និងសមិទ្ធកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងវិធានគន្លឹះទាំង៥នោះមានដូចជា៖ ទី១-កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ ទី២-ការកែទម្រង់វិស័យអប់រំ ទី៣-ការកែទម្រង់វិស័យសុខាភិបាល ទី៤-គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទី៥-ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤៕