សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីរួមសហការគ្នាល្អប្រសើរ ទើបធ្វើឱ្យវិស័យសុខាភិបាលមានការរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្ត្រីរាជការ បុគ្គលិក មន្ទីរពេទ្យសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសបងប្អូនដែលបាននិងកំពុងបម្រើការងារផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅតាមមន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅតាមតំបន់ជនបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីមានហេដ្ឋារចនាសម្ព័ន្ធ សំណង់សុខាភិបាលទំនើបយ៉ាងណាក៏ដោយ បើសិនមិនមានបងប្អូនជាមន្ត្រីរាជការ គ្រូពេទ្យ បុគ្គលិកសុខាភិបាលនោះទេ យើងក៏មិនអាចផ្តល់នូវសេវាសុខាភិបាលជូនប្រជាជនបានល្អនោះដែរ។ ស្របពេលជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមចំណែកដ៏សកម្មដល់វឌ្ឍនៈភាពនៃវិស័យសុខាភិបាលកម្ពុជា។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ជាពិសេសការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបង្កា និងទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ-១៩ និងអរគុណដល់បណ្តាសប្បុរសជនដែលបានចូលរួមក្នុងការបរិច្ចាគធនធាន និងក្នុងកសាងសមិទ្ធផលដែលបម្រើដល់ប្រជាពលរដ្ឋដ៏សំខាន់នេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ