សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមគ្រូពេទ្យមិនមែនជាទេវតា តែធ្វើការឱ្យទេវតាខិតខំជួយសង្រ្គោះជីវិតអ្នកជំងឺ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យមិនមែនជាទេវតាទេ តែធ្វើការឱ្យទេវតា ពេទ្យជួយមនុស្សឱ្យជាសះស្បើយចំពោះមនុស្សអាចជួយបាន ដោយមិនអាចជួយសង្រ្គោះបាន១០០% តែបើជាពេទ្យទេវតាអាចប្រោសជួយអ្នកជំងឺឱ្យបានជាសះស្បើយទាំងអស់ ប៉ុន្តែពេទ្យយើងបានត្រឹមតែព្យាយាមជួយសង្គ្រោះព្យាបាលឱ្យអស់ពីលទ្ធភាពតែប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីឱ្យក្រុមគ្រូពេទ្យធ្វើការងារទៅបានល្អប្រសើរ គឺត្រូវមានគ្រឿងបំពាក់ឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបណ្តុះបណ្តាលជំនាញឱ្យបានច្បាស់លាស់ នេះជាកិច្ចការត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ដល់ក្រសួងសុខាភិបាលជាច្រើនឆ្នាំមកនេះ បានខិតខំបំពេញតួនាទីភារកិច្ចបានល្អ ហើយនៅក្នុងអាណត្តិថ្មីនេះ បានកំពុងខិតខំឱ្យអស់ពីសមត្ថភាពបន្ថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ