សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ ហើយសមិទ្ធផលទាំងអស់ដែលកើតឡើងនៅលើទឹកដីកម្ពុជា ក៏បានមកដោយសារសន្តិភាពដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានសន្តិភាព បាននិងកំពុងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ និងទេសចរ ដើរលេងកម្សាន្តដោយគ្មានការភិតភ័យនៅលើទឹកដីកម្ពុជា ហើយមានសន្តិភាព មានអាគារខ្ពស់ៗ ទំនើបៗដូចបច្ចុប្បន្ននេះជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា មានសន្តិភាព ប្រជាពលរដ្ឋយើងមិនមានគ្រោះថ្នាក់ដោយសារសង្រ្គាម គ្រាប់មីន និងការទម្លាក់គ្រាប់បែកដូចកាលពីអតីតកាល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber - ACBC)
beylikdüzü escort escort beylikdüzü beylikdüzü escort