សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះវិនិយោគិនដែលបានបន្តបោះទុនវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះវិនិយោគិនដែលបានបន្តបោះទុនវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដែលធំជាងគេនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យវិនិយោគិននៅក្នុងស្រុកនិងវិនិយោគិននៅក្រៅប្រទេស បន្តចូលរួមបន្ថែមទៀតនៅក្នុងការវិនិយោគសាងសង់ព្រលានយន្តហោះនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ ខណៈពេលដែលវឌ្ឍនភាពនៃការសាងសង់ជំហានទី១នេះ សម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារហើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort