សម្តេចធិបតី ហ៊ុន សែន៖ វត្តមានពលរដ្ឋខ្មែរគគ្រឹកគគ្រេងជាសារដ៏មានសារៈសំខាន់បង្ហាញការគាំទ្រដល់ដល់ចំណងមិត្តភាពកម្ពុជា-អូស្ត្រាលី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា វត្តមានរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅបរទេសយ៉ាងគគ្រឹកគគ្រេងមកទទួលសម្តេចក្នុងទឹកដីប្រទេសអូស្ត្រាលី គឺជាសារដ៏មានសារៈសំខាន់បង្ហាញដល់រដ្ឋាភិបាលអូស្ត្រាលីថា ពលរដ្ឋខ្មែរគាំទ្រដល់មិត្តភាពកម្ពុជា-អូស្ត្រាលី ជាពិសេសគាំទ្រដល់ទៅដល់គោលនយោបាយវិជ្ជមានដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ និងសមិទ្ធផលដែលសម្រេចបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នាថ្ងៃអាទិត្យទី៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៤.៣០រសៀល ម៉ោងនៅទីក្រុងមែលប៊ន ត្រូវនឹងម៉ោង១២.៣០រសៀល ម៉ោងនៅភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តទៀតថា បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស បានចេញសារជាបន្តបន្ទាប់គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចនៅលើទឹកដីអូស្ត្រាលី ហើយនៅពេលសម្តេចទៅដល់ប្រទេសអូស្ត្រាលី បងប្អូនខ្មែរក៏បានមកទទួលសម្តេច និងនៅថ្ងៃនេះ បានអញ្ចើញចូលរួមជួបសំណេះសំណាលជាមួយសម្តេចយ៉ាងគគ្រឹកគគ្រេង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់ទុកវត្តមានរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករនេះ ជាមហាសាមគ្គីគ្រួសារខ្មែរតែមួយ និងក៏ជាសារដ៏មានសារៈសំខាន់បង្ហាញដល់សាធារណៈមិអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលីថា ពលរដ្ឋខ្មែរបានគាំទ្រនូវចំណងមិត្តភាពកម្ពុជា-អូស្ត្រាលី។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា វត្តមានបងប្អូនប្រជាពលរដ្ឋខ្មែរនេះ ក៏បង្ហាញពីការគាំទ្រដល់គោលនយោបាយវិជ្ជមានរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញក្រោយសម្តេចចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងក៏ជាសារគាំទ្រដល់ទៅដល់សមិទ្ធផលវិជ្ជាមានដែលរដ្ឋាភិបាលថ្មីបានខិតខំកសាង និងថែរក្សាមកដល់ពេលនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ