សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡា នាំមកនូវសុខភាពល្អ និងរឹតចំណងសាមគ្គីភាព សុខដុមរមនាក្នុងសង្គមជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំកាយ និងកីឡា តាមរយៈការជំរុញលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមរយៈការលេងកីឡា និងបំពាក់ឧបករណ៍កីឡា តាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យស្រលាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកីឡា បានដើរតួនាទីសំខាន់នៅក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ និងលើកកម្ពស់ផ្លូវចិត្ត ព្រមទាំងបង្កើនផលិតភាពការងារ បង្កើនប្រាជ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព ដែលប្រការនេះជាសុខដុមរមនារវាងប្រជាជន និងប្រជាជន និងសង្គមជាតិទាំងមូល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort