សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើងឋានៈរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជា «ឧបនាយករដ្ឋមន្ត្រី» គឺដើម្បីសម្រួលដល់ការងារកែទម្រង់មុខងារសាធារណៈ

ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងឋានៈរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជា «ឧបនាយករដ្ឋមន្ត្រី» គឺដើម្បីសម្រួលដល់ឋានានុក្រមការងារ ដោយសារក្រសួងមុខងារសាធារណៈ ដើរតួនាទីជាសេនាធិការនៅក្នុងការអនុវត្តការកែទម្រង់មុខងារសាធារណៈដែលពាក់ព័ន្ធជាមួយគ្រប់ក្រសួងស្ថាប័នទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាសេនាធិការ មានកម្រិតទាប គឺពិបាកក្នុងការសម្របសម្រួលការងារកែទម្រង់មុខងារសាធារណៈណាស់ ដូចនេះដើម្បីប្រសិទ្ធភាពការងារ យើងត្រូវដំឡើងឋានៈ តួនាទីរបស់គាត់ ដើម្បីផលប្រយោជន៍ជាតិយើងទាំងមូល។

លើសពីនេះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា អ្នកណាក៏ដោយឱ្យតែកាន់ការងារនេះ ក៏ត្រូវដំឡើងជាឧបនាយករដ្ឋមន្ត្រីដែរ ដោយសារក្រសួងមុខសាធារណៈដើរតួជាសេនាធិការនៅក្នុងការកែទម្រង់គ្រប់ក្រសួងស្ថាប័ន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖
beylikdüzü escort escort beylikdüzü beylikdüzü escort