សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវមានការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ទើបការងារទទួលបានជោគជ័យ

ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្របកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទទួលបានជោគជ័យក្នុងការងារប្រកបដោយចីរភាព យើងត្រូវមានការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការតាមដាន ត្រួតពិនិត្យការងារ មិនមែនជាការចាំចាប់កំហុសនោះទេ ប៉ុន្តែ ការតាមដានត្រួតពិនិត្យ គឺជាការជួយជ្រោមជ្រែងផ្តល់យោបល់ដើម្បីឱ្យការងារនោះទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមពង្រឹងការងារ ការតាមដានត្រួតពិនិត្យ ត្រូវធ្វើឡើងឱ្យបានជាប់ជាប្រចាំ មិនមែនធ្វើ១ឆ្នាំ២ដងនោះទេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort