សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រទេសតូចប្រជាជនតិចមិនសំខាន់ទេ សំខាន់គឺការរួមសាមគ្គីគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសយើងតូច មានប្រជាជនតិច ប៉ុន្តែបើប្រជាជនយើងមានមូលដ្ឋានរឹងមាំ នោះយើងនឹងអាចរួមសាមគ្គីគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិយើងបាន។ វាមិនសំខាន់ទៅលើបរិមាណទេ សំខាន់គឺទៅលើគុណភាព ពីព្រោះចំនួនសហគ្រាសនៅកម្ពុជា បើបូកបញ្ចូលគ្នាទៅមានដល់ទៅរាប់ម៉ឺន។ ថ្វីត្បិតតែនេះជាចំនួនមួយមិនច្រើនដូចប្រទេសផ្សេងៗមែន ប៉ុន្តែបើយើងបង្រួបបង្រួមគ្នាបាន នោះយើងនឹងអាចជួយគ្នាពង្រឹងវិស័យសេដ្ឋកិច្ចបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ និង សម្ភោធអគារតេជោសែន នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ បើមើលពីភាគរយនៃការផ្តល់ឱកាសការងារនៅទូរទាំងប្រទេសសម្រាប់សហគ្រាសធុនតូច មានចំនួនប្រមាណ៧០% ហើយបើគិតជាភាគរយ ប.ស.ស គឺមានប្រមាណ៦០% ដូច្នេះត្រូវរៀបចំចងក្រងជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយជួយបង្កើនទស្សនៈឱ្យអ្នកក្រៅប្រព័ន្ធអាចចូលមកក្នុងប្រព័ន្ធច្បាប់ ដែលនេះជាមូលដ្ឋានដ៏ធំមួយដែលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ