សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវផ្សព្វផ្សាយឱ្យបានទូលាយពីអត្ថប្រយោជន៍នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីទាក់ទាញសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងត្រូវរៀបចំប្រមូលទិន្នន័យឱ្យបានល្អ ដើម្បីឱ្យដឹងពីចំនួនសហគ្រាសធុនមីក្រូ តូច និងមធ្យម តើស្ថិតនៅទីណាខ្លះ និងមានប្រភេទអ្វីខ្លះ។ ដើម្បីបានទិន្នន័យជាក់លាក់មួយ យើងត្រូវទាញពួកគាត់ឱ្យចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដោយមិនមានការបង្ខិតបង្ខំឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ និងសម្ភោធអគារតេជោសែន នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងត្រូវទាក់ទាញពួកគាត់ តាមរយៈការផ្សព្វផ្សាយឱ្យយល់ពីអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានរៀបចំសម្រាប់ពួកគាត់ ពោលគឺផលប្រយោជន៍នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធមានច្រើនជាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពីព្រោះនៅពេលចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចហើយ អត់មានផលវិបាកអ្វីទេ មានតែភាពងាយស្រួល ដូចជាការទទួលបានការគាំពារដោយច្បាប់ ព្រមទាំងទទួលបានឱកាសធ្វើការងារប្រទាក់ក្រឡាគ្នាទៅវិញទៅមកជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការងារការទូត សង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលនៅតែបន្តសកម្មភាពរស់រវើកឥតបង្អែរបង្អង់ឡើយ ទោះបីជាដៃម្ខាងត្រូវដោះស្រាយបញ្ហាបូរណភាពទឹកដីក៏ដោយ។
beylikdüzü escort escort beylikdüzü beylikdüzü escort