សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានគោលបំណងកសាងសេដ្ឋកិច្ចឌីជីថល ឱ្យក្លាយជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មី និងជាប្រព័ន្ធអេកូឡូស៊ី សំដៅរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធិភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាតាមរយៈការកែលម្អការប្រកួតប្រជែងនៅក្នុងវិស័យអាទិភាពអោយមានលក្ខណៈថ្លៃថ្នូរ ស្មើភាព យុត្តិធម៌ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង ប្រសិទ្ធិភាព បរិយាប័ន្ន និងនិរន្តរភាពជាមួយនឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំនូវសមិទ្ធកម្មនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារតេជោសែន និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort