សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺត្រូវផ្តោតលើការពង្រឹង ជាជាងការពង្រីក

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន» និង «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧ ពោលគឺនៅក្នុងយុទ្ធបញ្ចកោណដំណាក់កាលទី១ គឺត្រូវផ្តោតលើការពង្រឹង ជាជាងការពង្រីក ដោយត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួង ស្ថាប័ន ត្រូវខិតខំប្រើប្រាស់យន្តការដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវបង្កើតយន្តការច្រើនពេកដែលនាំឱ្យរាំងស្ទះនៅក្នុងដំណើរការនៃការបំពេញការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះដែរ គឺជាអាណត្តិដំបូងនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលត្រូវផ្តោតទៅលើការចាក់គ្រឹះឱ្យបានរឹងមាំ ដើម្បីឱ្យដំណើរការអភិវឌ្ឍសម្រាប់អាណត្តិជាបន្តបន្ទាប់ទៀតបានលឿន៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort