ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យទទួលដង្វាយពីប្រធានមូលនិធិផ្លូវសូត្រណានហាយ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រនៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះ រាជទាន អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ប្រធានមូលនិធិផ្លូវសូត្រណានហាយ និងជាអនុប្រធានសមាគម មិត្តភាពកម្ពុជា-ចិន និងសមាជិកគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង ១០ ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងខណៈដែលអ្នកឧកញ៉ា ប្រធានមូលនិធិផ្លូវសូត្រណានហាយ និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងគណៈប្រតិភូ បាននាំមកនូវដង្វាយថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នូវអង្ករចំនួន៥០តោន ដើម្បីថ្វាយនូវការ ចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គអោយសម្រេចទទួលបានមហា ជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត។

ដោយ៖ ទទក

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...