ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្នកទេសចរចិនមកកម្ពុជា ហើយកុំព្រួយបារម្ភលើបញ្ហាសន្ដិសុខ និងសុវត្ថិភាព

(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាន នៃបណ្តាញផ្សព្វផ្សាយដ៏ល្បីរបស់​ចិន​ក្នុង​កម្មវិធី «Leader Talk» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារអំពាវ​នាវដល់​​ភ្ញៀវទេសចរចិន អញ្ជើញមកកម្សាន្ដនៅប្រទេសកម្ពុជា គ្រាដែលកម្ពុជាត្រៀមខ្លួនជាស្រេច​ដើម្បី​ទទួលទេសចរចិន។
ក្នុងកិច្ចសម្ភាសអំឡុងពេលអញ្ជើញចូលរួមក្នុវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាន​ប្រសាសន៍អំពាវនាវដល់អ្នកទេសចរចិន កុំព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ សុវត្ថិភាព ពោលកម្ពុជាមាន​សន្ដិ​សុខ និងសុវត្ថិភាពល្អ មិនដូចអ្វីដែលជាការលើកឡើងរបស់មតិមួយចំនួននោះទេ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមបញ្ជូនសាររបស់ខ្ញុំ ទៅកាន់ប្រជា​ជន​ចិន សូមអញ្ជើញទៅទស្សនានៅប្រទេសកម្ពុជា យើងនឹងផ្ដល់គ្រប់ឱកាស។ ប្រទេសកម្ពុជា ជា​ប្រទេស​​អច្ឆរិយៈ ទេសចរដែលទៅកាន់ប្រទេសកម្ពុជា និយាយថា ប្រជាពលរដ្ឋកម្ពុជា ជាពលរដ្ឋដែលមាន​សន្ដានចិត្តល្អ រាក់ទាក់ ប្រទេសកម្ពុជាមានប្រាសាទបុរាណច្រើន។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋចិន​ជាមិត្ត សូមអញ្ជើញទៅទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីអ្វីដែលប្រទេសយើងអាចផ្ដល់ជូន មានប្រជាជនយើង មានវប្បធម៌យើង»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាចាត់ទុកវិស័យទេសចរណ៍ជាប្រភព​ដ៏សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច។ សម្ដេចគូសបញ្ជាក់ថា កម្ពុជាធ្លាប់មានទេសចរណ៍ជាច្រើនមកពីប្រទេសចិន មុនកូវីដ១៩មានចំនួន ២.៣លាននាក់ ហើយពេលនេះ រំពឹងថា នឹងមានចំនួនកើនឡើងវិញផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងទេសចរណ៍ បានដាក់ចេញកម្មវិធីដ៏ទាក់ទាញ​សម្រាប់ទេសចរណ៍ឡើងវិញ ពិសេសមកពីប្រទេសចិន។
ដោយឡែកសម្រាប់បញ្ហាសន្ដិសុខ និងសុវត្ថិភាពវិញ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កន្លងទៅមានព័ត៌មានដែលបានធ្វើឱ្យប្រជាជនចិន មានការបារម្ភ មានការយល់ឃើញពីសន្ដិសុខក្នុង​ប្រទេសកម្ពុជា។ កម្ពុជាទទួលស្គាល់បញ្ហានេះ គ្មានប្រទេសណាដែលគ្មានបទឧក្រិដ្ឋនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា បទល្មើស ឬសកម្មភាពឧក្រិដ្ឋទាំងនោះ មិនអាចយកមក​ធ្វើជាតំណាងប្រទេសកម្ពុជាទាំងមូលបានទេ។ ក្រៅពីមានបញ្ហាតូចតាច ប្រទេសកម្ពុជាមានសន្ដិភាព មានសន្ដិសុខ៕ អត្ថបទ៖ Fresh News

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២៥ ខែកញ...

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort