ក្រសួងមុខងារសាធារណៈ ណែនាំពីការបើកប្រាក់ បៀវត្ស ជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា និងវិច្ឆិកា

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានណែនាំ ទៅថ្នាក់ ដឹកនាំក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត រៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុង ឱកាស បុណ្យ ភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ ប្រាក់បៀវត្ស ប្រចាំខែតុលាតែមួយ លើកយ៉ាងយូរ បំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ក្រសួងមុខងារសាធារណៈ បានណែនាំ រៀបចំការបើក ផ្តល់ប្រាក់ បៀវត្សលើកទី១សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៣ ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ គឺអនុវត្តតាមនីតិវិធីដែល បានកំណត់ ជាធរមាន។

ការណែនាំបែបនេះ ដើម្បីធានាថា មន្ត្រីរាជការ ទទួល បាន ប្រាក់សម្រាប់ ចាយវាយក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌ និងក្រោយពេលបុណ្យភ្ជុំរួច។ របៀបរបបនៃការបើកប្រាក់បៀវត្សបែបនេះ បានធ្វើច្រើន អាណត្តិមកហើយ ហើយជាការ ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន។ នេះជាការស្តែងឱ្យឃើញនូវការគិតគូរខ្ពស់មួយរបស់រាជរដ្ឋាភិបាលលើជីវភាពរបស់មន្ត្រីរាជការ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort