សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណខ្មែរនៅអាមេរិក និងកាណាដា អញ្ជើញស្វាគមន៍សម្តេចប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ

(ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា ដែលបានចំណាយពេលវេលារង់ចាំ និងទទួលស្វាគមន៍សម្តេចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុតនៅសណ្ឋាគារ។

សូមបញ្ជាក់ថា បន្ទាប់ពីចំណាយពេលហោះជាង២០ម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូហោះដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាវេលាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាយប់ថ្ងៃទី២១ ខែកញ្ញា ម៉ោងនៅក្រុងញូវយ៉ក។

ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតី និងលោកជំទាវ ទទួលស្វាគមន៍ដោយលោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។

នៅឯសណ្ឋាគារទីដែលសម្តេចធិបតីស្នាក់នៅនោះ មានការរង់ចាំស្វាគមន៍យ៉ាងច្រើនកុះករ ប្រកបកដោយក្តីនឹករលឹក គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក។

សូមរំលឹកថា សម្តេចធិបតី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨។

នេះជាការអញ្ជើញបំពេញបេសកកម្មការងារនៅក្រៅប្រទេសលើកទី៣ហើយ បន្ទាប់ពីសម្តេចទទួលបានការគាំទ្រដឹកនាំរាជរដ្ឋាភិបាលក្នុងរយៈពេលមួយខែ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort